ព័ត៌មានជាតិ

ពលករខ្មែរជាង ២០នាក់ ពុលទឹកអាកុលស្លាប់ និងកំពុងសង្រ្គោះបន្ទាន់

ភ្នំពេញ៖ មន្រ្ដីអង្គការអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក កូបធំ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានពលករចំនួន ២១នាក់ពុល និងស្លាប់ ៦នាក់ ដោយសារសារពលករទាំងនោះ បានលួចផឹកអាល់កុលលាយជាមួយ ទឹកអូអិឈិ។

លោក សោម ចាន់គា មន្រ្តី អាដហុកប្រចាំខេត្តបន្ទាយមានជ័យ បញ្ជាក់លើគេហទំព័រហ្វេសប៊ុកថា បើតាមព័ត៌មាន ពលករខ្លះលួចផឹក តាំងពីថ្ងៃទី៩ វិច្ឆិកា មកម្ល៉េះ ។ មន្ទីរចំនួន 3 ដែលកំពុងសង្គ្រោះជីវិតពួកគាត់ មានពេទ្យបង្អែកប៉ោយប៉ែត មង្គលបូរី និងសៀមរាប ។

លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា ពិតជាមានករណីពលករ ពុលទឹកអាកុលស្លាប់មែន ប៉ុន្តែចំនួនប៉ុន្មាននាក់លោកមិនទាន់អាចបញ្ជាក់បានទេ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top