ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយ ចំនួន៦៧នាក់ និងស្លាប់ចំនួន៦នាក់ ដោយ៤នាក់ មិនបានចាក់វ៉ាក់សាំង។
ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៥៥នាក់ និងអ្នកដំណើរពីបរទេស ចំនួន៨នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១១៩ ៤២១នាក់ អ្នកជាសះស្បើយចំនួន ១១៥ ៧៩៧នាក់ និងអ្នកស្លាប់ចំនួន ២ ៨៥៦នាក់៕

