ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក សៀ ទីន ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង ចំណុះអង្គភាព វរអន្តរាគមន៍ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដាក់ផែនការពង្រឹងការងារអនុវត្តការងារប្រចាំថ្ងៃ

ដើម្បីវឌ្ឍនភាពការងារ ក្នុងជួរវរអន្តរាគមន៍ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការ មេបញ្ជាការរង ចំណុះអង្គភាព វរអន្តរាគមន៍ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីដាក់ផែនការពង្រឹងការងារអនុវត្តការងារប្រចាំថ្ងៃ ជាអាថ៌រួមមាន៖

  • ការបំពេញបេសកកម្ម ការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមបណ្ឌលព្យាបាលកូវីដ-១៩ ដែលខ្លួនទទួលខុសត្រូវ
  • ការចេញប្រតិបត្តិការ បង្កា បង្ក្រាប បទល្មើស
  • ការហ្វឹកហាត់ពង្រឹងសមត្ថភាព
  • ការថែទាំមធ្យោបាយប្រើប្រាស់
  • ការថែទាំអាវុធគ្រាប់
  • ការត្រួតពិនិត្យសុវត្ថិភាព តាមបណ្តាឃ្លាំង ការិយាល័យ ក្នុងទីបញ្ជាការ
  • ការធ្វើអនាម័យក្នុងការរស់នៅ…។ល។
To Top