ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន សម្រេចអនុញ្ញាតឲ្យជនបរទេស រួមទាំង កម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលទៅប្រទេសជប៉ុនឡើងវិញ ស្របតាមវិធានការព្រំដែនថ្មីរបស់ជប៉ុន។
តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា «សូមជម្រាបជូនដល់សាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សាការី-ពលករជំនាញ ដែលត្រៀមចេញដំណើរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ឲ្យបានជ្រាបថា រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចអនុញ្ញាតឲ្យជនបរទេស រួមទាំង កម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលបរទេសជប៉ុនឡើងវិញ»៕


