ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បញ្ចូនអំប័រល្បឿនលឿន ១គ្រឿង ដឹកក្មេងស្រីម្នាក់​ ជំងឺហឺតធ្វើទុក្ខ ពីកោះរ៉ុង មកសង្គ្រោះ នៅមន្ទីរពេទ្យ ទាន់ពេលវេលា

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងស្រី រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺហឺត ហើយធ្វើទុក្ខ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងស្រីមានជំងឺ ឈ្មោះ ថន លីកា ហើយមានឪពុកឈ្មោះ ថន វណ្ណះ និងមា្តយឈ្មោះ សែន ស្រីភ័ក្រ ជាប្រជាពលរដ្ឋរស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្មេងស្រីខាងលើ ត្រូវបានបញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top