ថ្ងៃទី ២២ ខែវិច្ឆិកា កិច្ចប្រជុំកំពូលដើម្បីរំលឹកខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ានបានប្រារព្ធឡើង។លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំនៃបណ្តាប្រទេសអាស៊ានបាន រួមគ្នាប្រកាសជាផ្លូវការអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន។បន្ទាប់ ពីការអភិវឌ្ឍអស់រយៈពេល៣០ឆ្នាំ ទំនាក់ទំនងចិន-អាស៊ានបានបង្កើតជាគំរូកិច្ច សហប្រតិបត្តិការពិសេស មួយ។ស្របនឹងការលើកឡើងនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ ” ទំនាក់ទំនងរវាងចិននិងអាស៊ានបានឈានចូលសម័យកាលអភិវឌ្ឍដយល្បឿនលឿន។
ចិននិងកម្ពុជាដែលជាមិត្តចាស់និងគ្នាក៏កំពុងបញ្ចេញកម្លាំងរស់រវើកថ្មីនៅយុគសម័យថ្មី។
នាពេលថ្មីៗកន្លងទៅនេះ យោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើវេបសាយក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា»នឹងមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ។តាមដំណឹងនេះបានឱ្យដឹងថា ក្រោយពេលអនុវត្តកិច្ចព្រមព្រៀង សមាមាត្រនៃផលិតផលពន្ធគយសូន្យក្នុងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរបានឈានដល់ជាង៩០ភាគរយ។
ថ្ងៃទី២៣ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងលោកWang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ។
សម្តេចតេជោហ៊ុនសែនបានថ្លែងថា សព្វថ្ងៃនេះ ទំនាក់ទំនងនយោបាយរវាងកម្ពុជា-ចិនកំពុងដំណើរការក្នុងកម្រិតខ្ពស់ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅ ហើយមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរក៏ត្រូវបានពង្រឹងជាបន្តបន្ទាប់។ស្ពាននេះជាសមិទ្ធផលមួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ក្រោមក្របខ័ណ្ឌ«ខ្សែក្រវាត់និងផ្លូវ» ប្រទេសចិនគឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍផ្លូវថ្នល់និងស្ពាននៅកម្ពុជា។
លោក Wang Wentian បានថ្លែងថា ប្រទេសចិនមានសុភាសិតមួយម៉ាត់ថា“ប្រសិនបើ ចង់ឆ្លងទន្លេ ត្រូវសង់ស្ពានជាមុនសិន”។ស្ពាននីមួយៗមិនត្រឹមតែតភ្ជាប់គ្រប់តំបន់នៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតភ្ជាប់ យ៉ាងជិតស្និទ្ធនូវដួងចិត្តរបស់ប្រជាជននៃប្រទេសចិននិងកម្ពុជាផងដែរ ហើយក្លាយជាស្ពានមិត្តភាពចិននិងកម្ពុជាយ៉ាងពិតប្រាកដ។
ស្របនឹងខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)នឹងចូលជាធរមាននៅដើមឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជានឹងភាពកាន់តែទូលំទូលាយ៕