បរទេស៖ សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានការប្រឆាំង ក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាល ដែលបានអះអាងថា អាជ្ញាធរគួរតែផ្តោតការយកចិត្តទុកដាក់របស់ពួកគេ លើការថែទាំសុខភាព និងសេវាសង្គម ដោយសារប្រទេសជប៉ុនជាប្រទេស ដែលមានវ័យចំណាស់បំផុត នៅលើពិភពលោក ជាមួយនឹងចំនួនប្រជាជនធ្លាក់ចុះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូ កំពុងពិចារណា “ជម្រើសទាំងអស់” ដើម្បីបង្កើនថាមពលការពាររបស់ខ្លួន ចំពេលមានការពង្រឹងយោធាដោយប្រទេសជិតខាងរបស់ខ្លួន គឺចិន និងកូរ៉េខាងជើង។ នាយករដ្ឋមន្ត្រីបាននិយាយថា ក្នុងចំណោមវិធានការដែលបានស្នើឡើង គឺការទទួលយកសមត្ថភាព វាយប្រហារមូលដ្ឋានសត្រូវ។
នៅក្នុងសុន្ទរកថានៅឯមូលដ្ឋាន កងកម្លាំងស្វ័យការពារ លោក Kishida បាននិយាយថា ស្ថានភាពសន្តិសុខនៅជុំវិញប្រទេសជប៉ុនគឺ “ផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងល្បឿន ដែលមិនធ្លាប់មានពីមុនមក” ហើយថា “ការពិតគឺធ្ងន់ធ្ងរជាងពេលណាទាំងអស់” ។
លោក Fumio Kishida បាននិយាយថា “រឿងដែលធ្លាប់កើតមាន តែនៅក្នុងប្រលោមលោកបែបវិទ្យាសាស្ត្រប៉ុណ្ណោះ ប៉ុន្តែ គឺជាការពិតនាពេលបច្ចុប្បន្ននេះ”៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
