ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ៣២នាក់ ចាញ់បោកមេខ្យល់​ នាំឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរថៃឃាត់ខ្លួន បញ្ជូនមកកម្ពុជាវិញ

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន៣២នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោត យកឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។

ភ្លាមៗស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ ក៏បានចុះទៅអន្តរាគមន៍ ជាមួយអាជ្ញាធរ ថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើ មកមាតុប្រទេសវិញ នៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអូរបីជាន់ ខេត្តបន្ទាយមានជ័យ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top