ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកសវនាការ ជំនុំជំរះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទ ជនជាតិចិនតៃវ៉ាន់ ម្នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៤ ផ្តន្ទាទោសដាក់ គុក កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធការជួញដូរ ជាងមួយគីឡូក្រាម កន្លះប្រព្រឹត្ត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅក្នុងចណុច ផ្ទះសំណាក់សំណាងល្អ ផ្លូវ ៣០៤ ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ និង នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ។
លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទជនជាតិចិនតៃវ៉ាន់រូបនេះ មានឈ្មោះ លី គីងស៊ាង ភេទ ប្រុស អាយុ កើតឆ្នាំ ១៩៦២។
ជនជាប់ចោទឈ្មោះ លី តឹងស៊ាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ កាត់ទោស ដាក់ពន្ធនាគារកំណត់ ២៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៨០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។
គាត់បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទោសគាត់ រក្សាទុកនៅដដែល។ គាត់បន្តប្តឹងសារទុក្ខមកតុលាការកំពូល។
ជនជាប់ចោទឈ្មោះ លី តឹងស៊ាង ត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចកើតហេតុ ខាងលើ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកក ១៦០០, ៦៥ ក្រាម ( ជាង ១ គីឡូម៉ែត្រ កន្លះ) ។
តុលាការកំពូលនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅពេលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១៕
ដោយ រស្មី អាកាស