ព័ត៌មានជាតិ

ពលរដ្ឋមានជីវភាពខ្វះខាត ៥៤៥ នាក់ ក្នុងក្រុងកំពង់ចាម បានទទួលអំណោយ សម្ដេចតេជោ

កំពង់ចាម ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរា ក្នុងក្រុងកំពង់ចាម សរុបចំនួន ៥៤៥នាក់ បានទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអំណោយទាំងអស់នោះ បានដឹកនាំរៀបចំផ្ដល់ជូន ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដោយអនុវត្តទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យយកចិត្តទុកដាក់អំពីជីវភាព ក៏ដូចជាសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសចាស់ជរា ក្នុងរដូវរងានេះ ។ ដូច្នេះហើយ ទើបរដ្ឋបាលខេត្តកំពង់ចាម បានរួមគ្នាជាមួយសប្បុរសជននានា នាំមកនូវអំណោយរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃយើង មកចែកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម ដែលមានចំនួនសរុប ៥៤៥នាក់។

លោកអភិបាលខេត្តបានបញ្ជាក់ថា ដោយសារស្ថានភាពអាកាសធាតុ បានចុះត្រជាក់ជាលំដាប់ ក្នុងខេត្តកំពង់ចាមអាចត្រជាក់ក្នុងកម្រិត ១៧ អង្សា នាពេលខាងមុខនេះ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអោយខិតខំបន្តការពារខ្លួនថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដើម្បីយកឈ្នះលើការបម្រែបម្រួលអាកាសធាតុនឹងរួចចាកផុតពីជម្ងឺផ្សេងៗ។ ជាងនេះទៅទៀត វិធីការពារដ៏ប្រសើរនោះ គឺសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំង ដូសទី ៣ ដែលជាដុសជំរុញឲ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំ ការពារការឆ្លងជំងឺកូវីដ១៩ ផងដែរ ។

គួរបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៥៤៥នាក់នាពេលនោះ ក្នុងនោះ ចាស់ជរាគ្មានទីពឹងចំនួន ៤១១នាក់ ទទួលបាន ១នាក់ អាវរងា ១ , អង្គរ ២៥ គីឡូក្រាម , មី១កេស , ត្រីខ ១យួរ , ទឹកស៊ីអីវ ១យួរ, ។ ដោយឡែកប្រជាការពារក្នុងក្រុងកំពង់ចាមចំនួន ១២៩នាក់ ក្នុង១នាក់ ទទួលបាន , អង្គរ ២៥ គីឡូក្រាម , មី១កេស , ត្រីខ ១យួរ , ទឹកស៊ីអីវ ១យួរ,៕

To Top