ភ្នំពេញ ៖ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កំណត់យកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ ដើម្បីប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤ ដោយមានរបៀបវារៈ ចំនួន៣ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភា បានឲ្យដឹងថា នាព្រឹកថ្ងៃទី១ ធ្នូ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ។ បន្ទាប់មកទៀត ព្រឹទ្ធសភា បានកំណត់យកថ្ងៃ២ ធ្នូ ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដោយមានរបៀបវារៈ ចំនួន៣ រួមមាន ៖

ទី១- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
ទី២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

និងទី៣-ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ៕
