ព័ត៌មានជាតិ

សម្តេចតេជោពន្យល់ពីអត្ថន័យ “ខ្មែរធ្វើបាន” នៅព្រះ សីហនុ គឺមិនសំដៅសម្រា ប់លើកកម្ពស់ តួនាទីសម្តេច និងបក្សប្រជាជនទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់អត្ថន័យ “ខ្មែរធ្វើបាន”ដែលបានដាក់តាំងបង្ហាញនៅខេត្តព្រះសីហនុ គឺមិនសំដៅសម្រាប់លើកកម្ពស់តួនាទីរបស់សម្តេច ក្នុងនាមជានាយករដ្ឋមន្ត្រីទេ ដូច្នេះសូមមនុស្សមួយចំនួនមាននិន្នាការប្រឆាំងនោះ កុំច្រឡំ ។

ក្នុងឱកាសអញ្ជើញទស្សនកិច្ច និងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខេត្តព្រះសីហនុនៅរសៀលថ្ងៃ១ ធ្នូនេះ សម្តេចតេជោ បញ្ជាក់បន្ថែមថា អត្ថន័យ “ខ្មែរធ្វើបាន” គឺសំដៅគ្របដណ្ដប់ទាំងអស់ តាំងពីបុរាណកាលមក ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នា អំពីអ្វីទៅ ដែលហៅថា ខ្មែរធ្វើបាន ។ ពេលនេះប្រយ័ត្នច្រឡំថា ខ្មែរអាចធ្វើបាន អ្វីដែលខ្ញុំចង់នេះ មិនមែនសំដៅ រជ្ជកាល ឬដំណាក់កាលដែលខ្ញុំគ្រប់គ្រងប្រទេសទេ។ ក៏ប៉ុន្ដែ ខ្ញុំចង់គ្របដណ្ដប់ទៅលើដំណើរជាតិរបស់កម្ពុជា តាំងពីដើមរៀងមក»។

សម្ដេចបន្ដថា ខ្មែរធ្វើបានជានិច្ច ខ្មែរធ្វើប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ និងប្រាសាទនានា ព្រមទាំង កសាងទឹកដីកម្ពុជា។

សម្ដេចបញ្ជាក់ថា «ខ្ញុំដាក់នេះ (ខ្មែរធ្វើបាន) មិនមែនសំដៅលើកកម្ពស់តួនាទីរបស់ខ្ញុំ ឬគណបក្សប្រជាជន ឬរាជរដ្ឋាភិបាលបច្ចុប្បន្នទេ។ ក៏ប៉ុន្ដែ ខ្ញុំចង់គ្របដណ្ដប់ដែលខ្មែរធ្វើបាន តាំងពេលមុនរហូតមកដល់ពេលនេះ ហើយពេលនេះទៅមុខ ខ្មែរក៏នៅធ្វើបានទៀត នៅពេលខ្មែរមានឱកាស គឺខ្មែរធ្វើបានទាំងអស់»។

សម្ដេច បន្ថែមថា ប្រជាពលរដ្ឋខ្មែរកុំយល់ច្រលំពាក្យ «ខ្មែរធ្វើបាន» គឺអ្វីដែលសំខាន់នោះ គឺគ្រប់គ្រងតាំងពីប្រវត្តសាស្ដ្ររបស់ប្រទេសកម្ពុជា ដែលជាមរណភាពជាតិ ដូនតាខ្មែរ បន្សុលទុកនូវ ប្រាសាទ និងរបស់មានតម្លៃជាច្រើនទៀត សម្រាប់ប្រទេសជាតិ ទាំងមូល៕

To Top