ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា មានគេជេរសម្តេច គ្រាន់តែសម្តេចជួយឧបត្ថម្ភគាំទ្រដល់ភាគីឡាវនូវទឹកប្រាក់១៣លានដុល្លារ វ៉ាក់សាំង៥០ម៉ឺនដុស និងរថយន្ត៣គ្រឿង។
សម្តេចបន្តថា “មានគេជេរខ្ញុំរឿងឲ្យលុយឡាវ១៣លានដុល្លារ វ៉ាក់សាំង៥០ម៉ឺនដុស និងរថយន្ត៣គ្រឿង។ យើងផ្តល់ជំនួយទៅក្រៅគេបន្ទោសយើង ។ កម្ពុជាដឹងគុណគេ ពេលវេលាលំបាករបស់កម្ពុជាឆ្នាំ១៩៧៩”៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									