ភ្នំពេញ៖ ក្នុងមួយប៉ព្រិចភ្នែក ភូមិព្រៃស្នួល បានប្រែមុខមាត់ពី ភូមិដាច់ស្រយាលគ្មានផ្លូវ គ្មានភ្លើងអគ្គសនីប្រើប្រាស់គ្រប់គ្រាន់ (កន្លងទៅអគ្គិសនីដែលសេវាករ ជៀវពីរដ្ឋ ផ្គត់ផ្គង់មិនគ្រប់គ្រាន់ ខ្វះការយកចិត្តទុកដាក់ របៀបមើលស្រាលអ្នកភូមិ) អំពូលប្រើពន្លឺព្រះអាទិត្យ ផ្លូវក្រាលថ្មពុក ជិត២គម ព្រមទាំងប្រព័ន្ធទឹកស្អាត។
បើតាមលោក សយ សុភាព បានឱ្យដឹងថា ភូមិព្រៃស្នួល វិវត្តន៏ ពីទីជនបទដាច់ស្រយាល ក្លាយទៅជាតំបន់ជិត បង្កើយ(ជាយក្រុង) ហើយ ដី ក៏មានតំលៃប្រែប្រួលដែរ។ ឥឡូវនេះ ភូមិព្រៃស្នួល មាន អ្វីៗគ្រប់ យ៉ាង ហើយថែមទាំង កំពុងប្រែក្លាយទៅជាតំបន់ទេសចរណ៏។
លោក សយ សុភាព បន្តថា អ្នកភូមិព្រៃស្នួល ត្រេកអរណាស់ និង សូមគោរពថ្លែងអំគុណ សម្តេចតេជោ ហ៊ុនសែន ដោយ បានយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ និង ជាទីសង្ឃឹម។
លោក ថា តាមពិតភូមិនេះ នៅមិនឆ្ងាយពីផ្លូវជាតិ លេខ២ទេ ប្រហែល ១គម និង មិនឆ្ងាយពីផ្លូវជាតិលេខ២៣ដែរ ហើយ ៥គម ពីខាងលិច ភ្នំជីសូរ ហាក់បីដូចគេមើលរំលង ទៅផុតមកផុត។ ទើបតែក្រោយអ្នកភូមិព្រៃស្នួល រៀបចំពិធី បុណ្យ អុំទូក អកអំបុក សំពះព្រះខែ លយប្រទីព កាលពី១៨-២០ វិច្ឆិកា ២០២១ នេះទេ សម្តេច តេជោ ហ៊ុន សែន ផ្តល់ អំពូលប្រើពន្លឺព្រះអាទិត្យជិត ១០០ដើម ផ្លូវក្រាលថ្មពុក និង លោក កែវ រតនៈ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និង ជាប្រតិភូទទួកបន្ទុកជាអគ្គនាយក អគ្គិសនី បញ្ជារ ឱ្យ ប្រធាន អគ្គិសនីនៅេខត្ត តា កែវ ចុះ មកជួបអ្នកភូមិ និង រៀបចំត បណ្តាញ អគ្គសនី ឱ្យ មាន សណ្តាប់ធ្នាប់ ដើម្បីឆ្ពោះទៅប្រែមុខមាត់ជា ភូមិទេសចរណ៏។
លោក សយ សុភាព ក៏បានឱ្យដឹងផងដែរថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅ ១៩ ធ្នូ ២០២១ នេះ នឹងអញ្ជើញផ្តល់កិត្តិយស សម្ពោធ សមិទ្ធិផលទាំងនេះដើម្បីជាសក្ខីភាព និង ជាការផ្តល់ភាពកក់ក្តៅ និង ក្តីស្រលាញ់ដល់អ្នកភូមិព្រៃស្នួលទាំងមូល៕