ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ថា ក្រុងញ៉ូវយ៉ក ត្រូវបានគេបញ្ជាក់ថា មានករណីឆ្លងវីរុសបំប្លែងខ្លួន ថ្មីចំនួន៥ករណីហើយ ។
អភិបាលក្រុងញ៉ូវយ៉ក លោក Kathy Hochul បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋញ៉ូវយ៉ក របស់សហរដ្ឋអាមេរិក ត្រូវបានគេបញ្ជាក់ថា មាន៥ករណីនៃវីរុសបំប្លែងខ្លួនថ្មីកូវីដ-១៩ Omicron ។
ដំបូងឡើយ គេបានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron ចំនួន២ករណីនៅរដ្ឋកាលីហ្វ័រនីញ៉ា និងរដ្ឋមីនីស៊ូតា សហរដ្ឋអាមេរិក ។
បន្ទាប់ពីមានករណីឆ្លងវីរុសថ្មីនេះ មិនទាន់សេចក្តីរាយការណ៍លម្អិតណាមួយថា ស្ថានភាពឆ្លង និងអ្នកជំងឺនៅរដ្ឋខាងលើ មានសភាពយ៉ាងណានោះទេ ៕