ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ចាត់បញ្ជូន អូប័រល្បឿនលឿន ទៅយកស្ត្រីម្នាក់ ឈឺពោះសម្រាលកូន ទាន់ពេលវេលា ដោយសុវត្ថិភាព ពីកោះរ៉ុង មកមន្ទីរពេទ្យបង្អែកខេត្ត

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១​ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះ បម្រុងសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះ បម្រុងសម្រាលកូននោះមាន ឈ្មោះ ចឹក សៀកលៀង អាយុ២២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្រ្តីដែលឈឺពោះ បម្រុងសម្រាលកូន ត្រូវបានបញ្ជូនតាមអូប័រ ល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top