ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងប្រើប្រាស់វិធីសាស្ដ្ររុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា «កន្លងមកមានក្មួយៗ ដែលនិយមលេងរូបថតបានផ្គុំរូបថតខ្ញុំ ជាមួយកូនប្រុសច្បងរបស់ខ្ញុំ ហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំ និងភរិយាជាមួយរូបថតម៉ាណែត និងភរិយា។ គាត់បានប្រាប់ខ្ញុំថា លោកអុំ សង្ហាដូចបង ម៉ាណែត និងក្មួយខ្លះនិយាយថា អុំប្រុស អុំស្រី សង្ហាដូចបងម៉ាណែត និងប្រពន្ធគាត់»។

សម្ដេចតេជោ បានបន្ដថា «ខ្ញុំបានប្រាប់ទៅក្មួយៗវិញថា តើម៉ាណែត បង្កើតអុំ ឬអុំបង្កើត ម៉ាណែត?។ អត្ថបទមួយនេះ នឹងធ្វើឱ្យក្រុមវិភាគ យកទៅវិភាគ បានហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជិវីត ឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។ ថ្ងៃមុនគេវិភាគរឿងចៅទី២១ ស្រក់ទឹកភ្នែកតែមិនយំ»។
សម្ដេចតេជោ បានបន្ថែមថា «ល្អហើយ ខ្ញុំមានចៅ២២នាក់ និងកូនបង្កើតកូនប្រសារ ១០នាក់ ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱ្យធ្វើការវិភាគតែរឿងគ្រួសារខ្ញុំ ដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាវិធីរុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ»៕
