ព័ត៌មានជាតិ

អភិបាល​ ខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាព ការកែលម្អសួនច្បារ និងការដាំដើមឈើ បន្ថែមតាមមាត់ទន្លេ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំកែលម្អសួនច្បារ ការដាំដើមឈើបន្ថែម ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម និងការរៀបចំលើកស្លាកគណបក្សប្រជាជនកម្ពុជា តាមទីតាំងសំខាន់ៗ នានា ក្នុងក្រុងកំពង់ចាមផងដែរ ។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យដឹងផងដែរថា អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរៀបចំជាបណ្ដើរបណ្ដើរដើម្បីកែលម្អសួនច្បារមាត់ទន្លេ រួមទាំងការសាងសង់បង្គន់អនាម័យស្របតាមស្តង់ដាររបស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងបង្កើននូវសោភ័ណភាព ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមកលេងកម្សាន្ត នឹងដើម្បីត្រៀមចូលរួមប្រកួតប្រជែង ប្រលងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ ៕

To Top