ភ្នំពេញ៖ អ្នកមីង ទៀង ប៊ុនហាក់ អាយុ៥៥ឆ្នាំ រស់នៅផ្ទះលេខ២១៤ ភូមិព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាភាគីកូនបំណុល បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វឺស ហ្វាយនែនភីអិលស៊ី ចំនួន១២,០០០ ដុល្លារអាមេរិក ដោយបានបង់សងទៅម្ចាស់បំណុលវិញបានចំនួន៨ខែ សរុបជាទឹកប្រាក់ចំនួន ២ពាន់ដុល្លារអាមេរិកគត់ ក្រោយពីជួបប្រទះនូវបញ្ហាខ្វះខាត និងថវិកាចំណូលប្រចាំខែ ដោយសារមានជម្ងឺប្រចាំកាយ ទើបធ្វើឱ្យស្ថានភាពគ្រួសារធ្លាក់ចុះដុនដាប ជីវភាពរស់នៅខ្វះខាត ទើធ្វើឲ្យមិនមានលទ្ធភាព បង់ប្រាក់តាមការ កំណត់ជាហេតុធ្វើឱ្យម្ចាស់បំណុលប្ដឹង ទៅតុលាការ។ នាពេលបច្ចុប្បន្នគ្រួសាអ្នកមីង ទៀង ប៊ុនហាក់ អាចមានលទ្ធ ភាពសងប្រាក់ អោយទៅម្ចាស់បំណុលវិញតែម្ចាស់បំណុលមិនព្រមដោយអោយតុលាការលក់ឡៃឡុងផ្ទះនិងដីឱ្យឈ្មោះ ធិន ធារី ភេទស្រី អាយុ៣០ឆ្នាំ អាសយ ដ្ឋានបច្ចុប្បន្នរស់នៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយ មានជ័យ។
ដោយមានការព្រួយបារម្ភខ្លាចមិនមានផ្ទះ សំបែងនៅព្រោះមានសមាជិកច្រើនដោយ មានទាំងកូនក្មេងតូចៗផងនោះអ្នកមីង ទៀង ប៊ុនហាក់ និងលោក អៀប រដ្ឋា ជាប្ដីបានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍ជូន ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានកម្មវត្ថុវត្ថុស្នើរសុំសាលាដំបូងខេត្តបាត់ដំបង ដើម្បីសុំឲ្យតុលាការលុបចោលការលក់ឡៃឡុងផ្ទះ នឹងស្នើសុំទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វឺសហ្វាយនែនភីអិលស៊ី ដើម្បីឱ្យម្ចាស់ បំណុលយល់ព្រមទទួលយកប្រាក់ សំណងវិញ។
លោក ដួង តារា រដ្ឋលេខាធិការទីស្ដី ការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ បានព្យាយាមដោះស្រាយ និងសម្របសម្រួលតាមគោលនយោបាយឈ្នះៗរបស់សម្តេចតេជោដើម្បីបញ្ចប់វិវាទ ប្រកបដោយប្រសិទ្ធភាពនិងស្នាម ញញឹម។
មកដល់ថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២១នេះក្រោម ម្លប់ដ៏ត្រជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នយោបាយឈ្នះឈ្នះ ត្រូវបានយកមកប្រើដើម្បីគុណធម៌ ក្នុងការដោះស្រាយទំនាស់វិវាទ និងបានសម្របសម្រួលបញ្ចប់ទំនាស់រវាងភាគីអ្នកទិញផ្ទះ និងកូនបំណុលដែលចាញ់ក្តីក្នុងតុលាការ ដោយភាគីទាំងពីរព្រម ព្រៀងស្ម័គ្រចិត្តបញ្ចប់វិវាទរវាងគ្នាតាម រយៈការធ្វើសម្បទានឲ្យគ្នាទៅវិញទៅមកដោយដោយភាគីអ្នកទិញផ្ទះឈ្មោះ ធិន ធារី យល់ព្រមលក់ផ្ទះទៅឱ្យភាគីកូន បំណុលដែលចាញ់ក្តីក្នុងតុលាការវិញក្នុងតម្លៃ ២០,៧៥០ ដុល្លារអាមេរិកដោយសុខចិត្តខាត ១ម៉ឺនដុល្លារអាមេរិក ហើយភាគីអ្នកមីង ទៀង ប៊ុនហាក់ ដែលជាកូនបំណុលហើយចាញ់ក្តី ក្នុងតុលាការយល់ព្រមកក់ប្រាក់ចំនួន៧,០០០ ដុល្លារអាមេរិក ហើយប្រាក់នៅសល់ចំនួន ២០,០៥០ ដុល្លារអាមេរិកទៀតសន្យានឹងបងឱ្យក្នុងរយៈពេល៣ខែ បើសិនមិនមានលទ្ធភាពបង់សន្យាថា នឹងរើផ្ទះចេញហើយប្រាក់ ដែលបានកក់នឹងទុកជាអសាបង់។
ក្រោមការដោះស្រាយបញ្ចប់វិវាទ ពីសំ ណាក់ លោក ដួងតារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់សម្តេចតេជោ លោក មួង ឃីម អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌សហការនិង លោក សុខលូ អភិបាលខេត្តបាត់ដំបង និងមន្ត្រីរាជការ ជាច្រើនទៀត ក៏បានចូលរួមបរិច្ចាគ ថវិកាផ្ទាល់ខ្លួនមួយចំណែក ដើម្បីចូលរួមបញ្ចប់ វិវាទមួយនេះផងដែរ ៕(ហ្វេសប៊ុកផេក Duong Dara)