ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី បញ្ជាឲ្យរៀបចំកន្លែងព្យាបាល អ្នកជំងឺកូវីដថ្មី ដើម្បីយកស្ដាតប្រកួតស៊ីហ្គេម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ រៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ថ្មី ដើម្បីផ្ទេរអ្នកជំងឺ ពីស្ដាតអូឡាំពិក ត្រៀមប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ ។ ក្នុងនោះសម្ដេចតេជោ បានផ្ដល់លទ្ធភាពផ្ទេរទៅឲ្យវិស័យឯកជន។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៦ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «នៅយ៉ាងយូរបំផុត ត្រឹមដំណាច់ខែ១២នេះ ត្រូវបញ្ចប់ការខ្ចីទីកន្លែងឯកជនផ្សេងៗសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយសាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ត្រូវសិក្សាបង្កើតមណ្ឌលព្យាបាលអ្នកជំងឺកូវីដនេះ នៅរាជធានីភ្នំពេញ»៕

To Top