ព័ត៌មានជាតិ

បទវិភាគ៖ វ៉ាក់សាំងរបស់ចិនប្រៀបដូចជា “ភ្លៀងទាន់ពេលវេលា”

នា​ពេល​ថ្មីៗ​កន្ល​ងទៅនេះ ក្នុង​ពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃ​វេទិកា​កិច្ចសហប្រតិបត្តិការ​ចិន-អាហ្វ្រិកលើកទី៨ ប្រទេស​ចិន​បាន​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់ថា នឹង​ផ្តល់​វ៉ាក់សាំង​ជំងឺកូវីដ១៩របស់ចិន ចំនួន​១ពាន់លាន​ដូស បន្ថែមទៀ​ត​ដល់​អាហ្វ្រិក ។ ឥស្សរជន​គ្រប់មជ្ឈដ្ឋាន​នៃ​តំបន់អាហ្វ្រិក​ដែល​បាន​ផ្តល់​បទសម្ភាសន៍ ជា​មួយ​អ្នក​សារព័ត៌មាន​បាន​សម្គាល់​ឃើញថា វ៉ាក់សាំង​របស់ចិនជា​ “ភ្លៀងទាន់ពេល​វេលា​​” ដែល​មាន​សារសំខាន់​ណាស់ចំពោះការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩ និង​ទប់ស្កាត់ការ​រីករាលដាលនៅអាហ្វ្រិក​ ។

ប្រទេស​ចិន​ជា​ប្រទេស​ដែល​បាន​គ្រប់គ្រង់​ការ​រីក​រាល ដាល​ជំងឺកូវីដ១៩ ​យ៉ាង​មាន​ប្រសិទ្ធិភាព​មុន​គេ បាន​ស្តារ​ផលិតកម្ម​ឡើង​វិញមុនគេ និង​សម្រេច​បាន​នូវការកែប្រែ​ពី​កំណើនសេដ្ឋកិច្ច​​អវិជ្ជមាន ​ទៅ​ជា​កំណើន​វិជ្ជមាន​មុនគេ ប្រទេស​ចិន​ក៏ជា​ប្រទេស​ដែល​បាន​ផ្តល់​វ៉ាក់សាំង​ច្រើន​ជាង​គេ​ដល់​ប្រទេស ​បណ្តានានានៅលើ​ពិភពលោក​ផង​ដែរ ។ បច្ចុប្បន្ន​នេះ ការ​រីក​រាល​ដាល​នៃជំងឺកូវីដ​១៩​ នៅមិន​ទាន់​បញ្ចប់នៅឡើយ វីរុស​នៅតែ​រាត​ត្បាត​ដដែល​ ដូច​ច្នេះ ការ​លុប​បំបាត់ “​គម្លាត​ខាងភាពស៊ាំនឹង​រោគ” និង​ជំរុញការ​ចែក​ចាយ​វ៉ាក់សាំង​ដោយ​ស្មើ​ភាព ជា​ការសាកល្បង​ធំដែល​សហគមន៍អន្តរជាតិ ​បាន​នឹង​កំពុង​ប្រឈមមុខ​ ។ គិត​រហូត​ដល់​បច្ចុប្បន្ន​នេះ ប្រទេស​ចិន​បាន​ផ្តល់​វ៉ាក់សាំង​លើស​ពី​១ពាន់​៨រយលានដូស​ដល់​ប្រទេស​និង​អង្គកា រអន្តរជាតិ​ចំនួន​ជាង​១២០ បាន​រួម​ចំណែក​ជា​បន្ត​បន្ទាប់​ដើម្បី​លើក​កម្ពស់​ភាពអាចទទួល បាននិងភាពអាចរ៉ាប់រងបានរបស់​វ៉ាក់សាំង​កូវីដ​១៩​នៅប្រទេស​កំពុង​អភិវឌ្ឍន៍ ។

វ៉ាក់សាំង​របស់ចិ​ន​ត្រូវបាន​ដឹក​ជញ្ជូន ​ទៅកាន់​បរទេស​ជា​បន្តបន្ទាប់ ហើយបានក្លាយ​ជាម្ចាស់ជំនួយ​វ៉ាក់សាំង​លើក​ដំបូង​​ដែល​​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​ទទួល​បាន​ វ៉ាក់សាំង​​របស់ចិន​ទទួល​បាន​ការ​កោតសរសើរ​យ៉ាង ​ទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ ។ ប្រទេស​ចិន​មិន​គ្រាន់​តែ​ផ្តល់​ផលិត ផលវ៉ាក់សាំង​ជា​ច្រើន​ដល់​បរទេស ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ បាន​ខិត​ខំប្រឹង​ប្រែង​ស្វែង​រកកិច្ចសហការ​ផលិត​វ៉ាក់សាំង​ នៅបរទេស​ទៀត​ផង ។ ក្នុង​កិច្ច​ប្រជុំ​កំពូល​រំលឹក​​ខួបទី​៣០ ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​សន្ទនា​រវាង​ប្រទេស​ចិន​និង​អាស៊ានដែល​បាន​បើក ​ធ្វើ​នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ​ ប្រទេស​ចិន​បាន​ប្រកាស​ថា ​នឹង​​ផ្តល់​ម្តង​ទៀត​នូវ​ជំនួយ​វ៉ាក់សាំង​ជំងឺកូវីដ​១៩ ឥតគិត​ថ្លៃ​ចំនួន ​១៥០ ​លាន​ដូស​ដល់​បណ្ដាប្រទេស​អាស៊ាន និង​​ផ្តល់​ទឹកប្រាក់​ចំនួន​ ៥ ​លាន​ដុល្លារ​អាមេរិកបន្ថែមទៀត​​ដល់​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ ‌១៩ ​របស់​អាស៊ាន  ក៏ដូច​ជា​នឹង​ពង្រីក​កិច្ច​សហប្រតិបតិ្តការ​ផលិ​តវ៉ាក់សាំង ​និង​ផេ្ទរ​បច្ចេកទេស​ពាក់ព័ន្ធជា​ដើម។ 

ជំនួយមិន​​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួនរបស់​ប្រទេស​ចិន​ មានភាព​ខុស​គ្នា​យ៉ាង​ជ្រះស្រឡះជា​មួយ​នឹង​ប្រទេស​ធំៗមួយចំនួន​ដែល​ព្រងើយ​​ មិន​អើពើនឹង​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ​១៩​របស់​ប្រទេស​ដទៃ ប្រទេស​ចិន​បាន ​ខិត​ខំអស់ពីសមត្ថភាព​របស់​ខ្លួន​ដើម្បី​ផ្តល់​វ៉ាក់សាំង​ឱ្យ​បាន​កាន់​តែ​ច្រើន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​បាន​រួម​វិភាគទាន​របស់​ចិន​ក្នុង​ការ​ជំរុញ​ការ​ចែក​ចាយនិង​ប្រើប្រាស់​វ៉ាក់សាំង ​ដោយ​ស្មើ​ភាព​នៅ​លើ​ពិភពលោក​ទាំង​​មូល ។ ថ្នាក់ដឹកនាំសំខាន់ៗ​នៃ​ប្រទេស​ជា ច្រើន​បានអញ្ជើញ​ទៅ​កាន់​ព្រលាន​យន្តហោះ​​ដើម្បី​​ចូល​រួម​ពិធីប្រគល់និង​ទទួល​វ៉ាក់សាំង ​និង​សម្ភារៈ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩​របស់ចិន​ ហើយ​បាន​នាំ​មុខ​ចាក់​វ៉ាក់សាំង​ចិន​ វ៉ាក់សាំង​ចិន​ក៏​ទទួល​បាន​ការ​ទទួលស្គាល់​ជា​ទូទៅ​ពីសំណាក់​ប្រជាជន​ក្នុង​តំបន់ផងដែរ​ ។

   ថ្ងៃទី​១៧ ខែ​វិច្ឆិកា វ៉ាក់សាំង​ជំងឺកូវីដ​១៩ ​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ ជា​ថ្មីម្តង​ទៀត​ត្រូវ​បាន​ដឹក​ជញ្ជូន​ មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​​ភ្នំពេញ​។​ ក្នុ​ងពិធី​ប្រគល់និង​ទទួល​ដែលបាន​ធ្វើឡើងយ៉ាង ​ឱឡារិក​នៅថ្ងៃដដែល សម្តេចតេជោ​ ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី​ប្រទេសកម្ពុជា​បាន​ថ្លែង​ថា ដោយ​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​ ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺកូវីដ​១៩នៅ​ប្រទេស​កម្ពុជា​ទទួល​បាន​ការរីក​ចម្រើន​យ៉ាង​រលូន ។ បើ​សិន​ជា​គ្មាន​ជំនួយ​ចិន​ជា​បន្តបន្ទាប់ នោះ​ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​ប្រទេស​កម្ពុជា​ប្រហែលជាគ្មានសង្ឃឹមទេ ។​

   តាម​លទ្ធផលនៃស្ថិតិ​ពាក់ព័ន្ធ​របស់ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ប្រជាជនកម្ពុជា​ចំនួន​ជាង​១៦លាននាក់ យ៉ាង​តិច​ណាស់ មាន​ចំនួន​ជាង​១៤លាន​នាក់​បាន​ចាក់វ៉ាក់សាំង​ដូស​ទីមួយ​រួចហើយ  ក្នុ​ងនោះ​មាន​ចំនួន​លើស​ពី​១៣លាន​២សែន​នាក់​បាន​ចាក់វ៉ាក់សាំង​ដូស​ទីពីរ ។ គួររំលឹកផងដែរថា ​វ៉ាក់សាំង​ជំងឺកូវដី​១៩​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នោះ មាន​ចំនួនជិត​៩០ភាគរយ​ជា​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​ ។ ទាក់ទិន​នឹង​ប្រការ​នេះ លោក Wang Wenbin អ្នក​នាំពាក្យក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នា​ ពេល​ថ្មីៗ​កន្លង​ទៅនេះថា ចិន​និង​កម្ពុជា​ជា​មិត្ត​ដែកថែប ប្រទេស​ចិន​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​ដូច​កាល​ពីមុន​ដើម្បី​ទល់ទប់​នឹង​ជំងឺកូវីដ​១៩​ ការ​រីក​រាល​ដាល​នៃជំងឺឆ្លង​មិន​បញ្ចប់ ជំនួយ​របស់​ចិន​ទៅកាន់​កម្ពុជា​ក៏​មិន​បញ្ចប់ដែរ ។

  ការ​រីក​រាល​ដាល​នៃវីរុស​គ្មាន​ព្រំដែន​ទេ វីរុស​​បម្លែង​ថ្មីនៅតែឆ្លងរាលដាល ការ​ពន្លឿន​ការ​ចាក់វ៉ាក់សាំង​ និង​លើកកម្ពស់​ភាព​អាច​ទទួល​បាន​នៅ ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏​មានសភាព​កាន់​តែ​បន្ទាន់ ។ វ៉ាក់សាំង​របស់ចិន​ត្រូវ​គេ​ចាត់ទុក​ថាជា “ភ្លៀង​ទាន់​ពេល​វេលា” ប៉ុន្តែ​គ្រាន់​តែ​ពឹង​ផ្អែក​ប្រទេស​ណាមួយ​ ក៏មិន​អាច​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដោះស្រាយ​បញ្ហា “គម្លាតខាងភាពស៊ាំនឹង​រោគ”ទាំង​ស្រុង​នោះទេ ។ បណ្តា​ប្រទេស​នានា​លើ​សកលលោកគួរតែ​បង្កើន​ការ​សាមគ្គីគ្នា​និង​កិច្ច​សហប្រតិបតិ្តការ រួម​គ្នា​បង្កើត​ “មហា​កំពែងភាព​ស៊ាំនឹង​រោគ” នេះ​ទើប​ជា​ផ្លូវ​ចេញត្រឹម​ត្រូវ​តែ​មួយគត់​សម្រាប់​មនុស្សជាតិ ដើម្បី​យក​ឈ្នះ​លើ​ជំងឺកូវីដ​១៩​ ៕​

To Top