ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៦នាក់ទៀត តាមលទ្ធផលតេស្ត ខណៈជាសះស្បើយចំនួន១៨នាក់ និងស្លាប់ចំនួន៣នាក់ ដោយ១នាក់ មិនបានចាក់វ៉ាក់សាំង ។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១២នាក់ និងអ្នកដំណើរពីបរទេស ចំនួន៤នាក់។
គិតត្រឹមព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ២៧២នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៦២៧នាក់ និងអ្នកស្លាប់ចំនួន ២ ៩៦៣នាក់ ៕