ស្វាយរៀង ៖ លោក នុត នន្ទ មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត តំណាង លោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធ ខេត្តស្វាយរៀង និងលោកលឹម សៀងហេង អភិបាលក្រុងបាវិត បានចូលរួមធ្វើពិធីក្រុងពាលី អាគារ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុងបាវិតថ្មី ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់នាយឧត្តមសេនីយ៏ សៅសុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ពិធីក្រុងពាលីនេះធ្វើឡើង នាថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២១ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ស្វាយរៀងលោក មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងបាវិត មន្ត្រីកងរាជអាវុធហត្ថខេត្ត លោកចៅសង្កាត់ លោកមេប៉ុស្ត៏ រដ្ឋបាលនិងសមត្ថកិច្ច ដែលពាក់ពន្ធ័មួយចំនួន។
លោកនុត នន្ទ មេបញ្ជាការង កងរាជអាវុធហត្ថ ខេត្តបានឲ្យដឹងថា អាគារ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិតថ្មី ដែលបានធ្វើពិធីក្រុង ពាលីពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារ ពីសំណាក់នាយឧត្តមសេនីយ៏ សៅសុខា ហើយ និងត្រូវធ្វើពិធីសម្ភោធកាត់ខ្សែបូរ ដាក់អោយប្រើប្រាស់ នាព្រឹកថ្ងៃទី៨ ខែ ធ្នូឆ្នាំ២០២១ ក្រោមអធិបតីរបស់នាយឧត្តមសេនីយ៍មេបញ្ជាការ ផងដែរ។
សូមបញ្ជាក់ថាតាមបណ្តាខេត្តនានា និង តាមស្រុកក្រុងទាំងអស់ នៅទូទាំងប្រទេស ដូចជានៅខេត្តស្វាយរៀង ទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ បានកសាងឡើងជាបន្តបន្ទាប់ ដើម្បីផ្ដល់កន្លែងធ្វើការដល់ បងប្អូនកងកម្លាំងបានសមរម្យ ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ៕