ព័ត៌មានជាតិ

កូវីដ ៖ ឆ្លងថ្មី១៤នាក់ ជា១៣នាក់ និងស្លាប់៤នាក់

ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៤នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន១៣នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់ មិនបានចាក់វ៉ាក់សាំង។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១២នាក់ និងអ្នកដំណើរពីបរទេសចំនួន២នាក់។

គិតត្រឹមព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ៣០០នាក់ អ្នកជាសះស្បើយចំនួន១១៦ ៦៥៥នាក់ និងអ្នកស្លាប់ចំនួន២៩៧១នាក់៕

To Top