ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោសពិរុទ្ឌម្នាក់ ជាប់គុក៥ឆ្នាំ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅខេត្តកំពង់ចាម

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានបើកប្រកាស សាលដីកា តម្កល់ទោស ពិរុទ្ធជនម្នាក់ ដាក់គុក ៥ ឆ្នាំ ជាប់ពាក់ ព័ន្ធនឹងការរក្សាទុក្ខ និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្ត នៅភូមិស្វាយតានាន់ ឃុំព្រែរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោកចៅក្រម គង់ ស្រ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ធី ណារាជ្យ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជាងសំណង់ ។

ជនជាប់ចោទ ឈ្មោះ ធីណារាជ្យ ត្រូវបានសាលាដំបូងខេត្តកំពង់ចាម កាលពីខែ មិថុនា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់៥ឆ្នាំ ពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់​ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

តែគាត់ប្តឹងឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មគាត់ រក្សាទុកដដែល។ គាត់បានបន្តប្តឹងសារទុក្ខ មក តុលាការកំពូល។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ នៅភូមិស្វាយតានាន់ ឃុំព្រែរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបានគ្រឿងញៀន២ កព្ចាប់ធំ មានទម្ងន់សរុប ២៤, ៤០ ក្រាម៕

ដោយ រស្មី អាកាស

To Top