ព័ត៌មានជាតិ

កូវីដ ៖ ឆ្លងថ្មី១២នាក់ ជា១៣នាក់ និងស្លាប់៣

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១២នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន១៣នាក់ និងស្លាប់ចំនួន៣នាក់ ដោយមិនចាក់វ៉ាក់សាំងទាំង៣នាក់តែម្តង ។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១១នាក់ និងអ្នកដំណើរពីបរទេសម្នាក់។

គិតត្រឹមព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៣១២នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៦៦៨នាក់ និងអ្នកស្លាប់ចំនួន ២ ៩៧៤នាក់៕

To Top