ព័ត៌មានជាតិ

ផ្ដន្ទាទោសបុរសចិន ជាប់ចោទ ចំនួន៦នាក់ ដាក់គុក ក្នុងម្នាក់ៗ អស់មួយជីវិត ពាក់ព័ន្ធការរក្សាទុកផលិត និង ជួញដូរគ្រឿងញៀន ជាង៧០គីឡូក្រាម នៅកម្ពុជា

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ បានប្រកាស សាលក្រម និងផ្ដន្ទាទោស ជនជាតិចិន ចំនួន៦នាក់ ដាក់ពន្ធ នាគារ ក្នុងម្នាក់ៗ កំណត់មួយជីវិត និងពិន័យ ជាប្រាក់ចំនួន ៥០លានរៀល ក្នុងម្នាក់ៗ សម្រាប់ដាក់ចូលថវិការដ្ឋ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក, ដឹកជញ្ជូន, ជួញដូរ និងផលិត ដោយខុសច្បាប់ នូវ សារធាតុញៀន ជាង ៧០ គីឡូក្រាម ប្រព្រឹត្តនៅ ខេត្ត ព្រះវិហារ ខេត្តព្រះសីហនុ និងរាជធានី ភ្នំពេញ អំឡុងឆ្នំា ខែ តុលា ឆ្នាំ២០២០ ។

លោក អ៉ឹម វណ្ណ: ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញបានថ្លែងអោយដឹង ជនជាប់ចោទ ទាំង ៦ នាក់ ខាងលើមាន ៖ ទី ១- ឈ្មោះ He Yi Ri ភេទប្រុស អាយុ ៦២ឆ្នាំ ( កំពុង រត់គេច ខ្លួន )។ ទី ២- ឈ្មោះ Chen Paijiun ភេទ ប្រុស អាយុ ២០ឆ្នាំ ។ ទី ៣- ឈ្មោះ Zhen Qi Zhi ភេទ ប្រុស អាយុ ២៦ឆ្នាំ ។ ទី ៤- ឈ្មោះ Yu Yao Sung អាយុ ៣៦ ឆ្នាំ ។ ទី ៥- ឈ្មោះ Lee Shao Feng ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ។ និង ទី ៦ – ឈ្មោះ Chen Chih Chieh ហៅ Jakyភេទ ប្រុស អាយុ ៤៣ ឆ្នាំ ។

ជនជាប់ចោទ ទាំង៦នាក់នេះ ត្រូវ បបានជាប់ចោទពី បទ ” ផលិតរក្សា ទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៣៨ និង ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារចាប់ខ្លួន កាលពី ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២០ ប្រព្រឹត្ត នៅខេត្ត ព្រះវិហារ ខេត្តព្រះ សីហនុ និងរាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដកហូតបាន គ្រឿងញៀន ផលិត រួច ចំនួន ជាង ៧០ គីឡូក្រាម និង សារធាតុ ផ្សំ គ្រឿងញៀន មួយ ចំនួនធំ រួមទាំងសម្ភារៈ បរិក្ខារ ផលិតគ្រឿងញៀន ផងដែរ៕

ដោយ រស្មី អាកាស

To Top