នយោបាយ

អតីតមន្រ្តីបក្សប្រឆាំង ពីររូប ទៀតបានទទួលនីតិសម្បទា នយោបាយឡើងវិញ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់នីតិសម្បទាឡើងវិញ ដល់អតីតមន្ត្រី ជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ២រូប គឺលោក ស៊ុន ចន្ធី និងលោក មុត ផល្លា ដែលត្រូវ បាន ហាមឃាត់មិនឲ្យ ធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។

To Top