ព័ត៌មានជាតិ

លោក កៅ ថាច អញ្ជើញជាអធិបតី ប្រកាស សមាសភាពក្រុមការងារ ចលនាយុវជនឃុំព្រែកអំពិល,ឃុំព្រែកលួង និងផ្សព្ធផ្សាយអំពីផែនការ សកម្មភាព ឆ្ពោះទៅកាន់ ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់

ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីប្រកាស សមាសភាពក្រុមការងារចលនាយុវជនឃុំព្រែកអំពិល និងឃុំព្រែកលួង និងផ្សព្ធផ្សាយអំពីផែនការ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់អណាត្តទី៥ ដោយមានការអញ្ជើញចូលរួមផងដែរ ពី លោក លោក អនុប្រធាបទទួលបន្ទុកជួយប្រធាន និងប្រធានទទួលបន្ទុកចលនាយុវជនឃុំ និងសមាជិក សរុបប្រមាណ ១៦០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនយុវជនទាំងអស់ ដែលមានវត្តមាននាឱកាសនេះ។ ភ្ជាប់ជាមួយនេះ លោក​ ក៏បានធ្វើការណែនាំ៖

១.ការងារដែលត្រូវធ្វើដូចមានកំណត់ចែងក្នុងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត របស់ក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល។
២. ធ្វើការចែករំលែកបទពិសោធន៍ល្អៗ ពាក់ព័ន្ធទៅហ្នឹងការអនុវត្តការងារជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដើម្បីជម្រាបជូនដល់បងប្អូនយុវជនអោយបានជ្រាប ព្រមជាមួយធ្វើការប្រៀបធៀបអំពីព្រឹត្តការណ៍ប្រវត្តសាស្ត្រដែលប្រទេសកម្ពុជាឆ្លងកាត់ គិតចាប់ពីសម័យអាណានិគមបារាំងដាក់នឹមត្រួតត្រាលើកម្ពុជា និងសម័យកាលបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។

​៣. ធ្វើការពន្យល់ពីសារៈសំខាន់នៃពាក្យ អរគុណសន្តិភាព ដើម្បីអោយបងប្អូនកាន់តែយល់ដឹងច្បាស់ បន្ថែមទៀត។
៤. បន្តលើកទឹកចិត្តអោយបងប្អូនយុវជនបក្សទាំងអស់ក្រៅពីកត្វកិច្ចជួយដល់ការងារបក្ស បងប្អូនត្រូវចូលរួមកម្មវិធីសង្គមអោយបានច្រើន ជាពិសេសលើការងារសំអាតបរិស្ថាន ដាំដើមឈើនៅទីសាធារណៈ ដើម្បីធ្វើជាឧត្តមប្រយោជន៍ដល់សង្គមជាតិ និងជាគំរូល្អសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
៥.ធ្វើការពន្យល់អំពីរចនាសម្ព័ន្ធនិងរបៀបរបបក្នុងការបំពេញការងារ របស់យុវជនគណបក្សប្រជាជនកម្ពុជា ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់កណ្តាល។

ក្នុងឱកាសនោះ លោក កៅ ថាច ក៏បានឧបត្ថម្ភ នូវថវិកាមួយចំនួន ជូនដល់គណបក្សឃុំទាំងពីរ ដើម្បីរៀបចំកម្មវិធី និងយុវជនគណបក្សទាំងអស់ដែលមានវត្តមាន ក្នុងម្នាក់ចំនួន ២ ម៉ឺនរៀលផងដែរ៕

To Top