ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន៣០ម៉ឺនដូស បន្ថែមទៀត ជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) បានដឹកមកដល់ ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

កូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងកូវីដ-១៩ ប្រមាណ ៦.៦លានដូសដល់កម្ពុជា ក្នុងជំហានដំបូង ហើយមកដល់ពេលនេះ វ៉ាក់សាំងចម្រុះ មានជាង៣លានដូសហើយ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤,២០១,៣២២នាក់៕
