នយោបាយ

បូកសរុប ព្រឹត្តិការណ៍ ប្រចាំឆ្នាំ ! ព្រឹត្តិការណ៍ សំខាន់ទាំង១០ រវាងចិន និងកម្ពុជា ក្នុងឆ្នាំ២០២១ (Video)

ឆ្នាំ២០២១ នឹងជិតកន្លងផុតទៅហើយ ។ យើង បានរៀបចំព្រឹត្តិការណ៍ សំខាន់ទាំង១០ នៃការផ្លាស់ប្តូរមិត្តភាព រវាងចិន និងកម្ពុជា នៅឆ្នាំ២០២១ ដើម្បីរំលឹកឡើងវិញ អំពីមិត្តភាពយូរអង្វែង រវាងចិននិងកម្ពុជា ។

នាព្រឹកថ្ងៃទី១៤ ខែមករា ព្រះមហាវីរក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅបំពេញទស្សនកិច្ច នៅស្ថានទូតចិនប្រចាំកម្ពុជា និងចូលរួមពិធីកាត់ខ្សែបូ“ សួនមិត្តភាពកម្ពុជា-ចិន” ។ នៅក្នុងសួននេះ ដើមស្វាយពីរដើម ដែលត្រូវប្រសិទ្ធនាមថា ដើមឈើមិត្តភាពចិន-កម្ពុជា បែកមែកត្រសុំត្រសាយ ។

រសៀលថ្ងៃទី៧ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីយ៉ាងឱឡារិក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩លើកទី១ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិន ។ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត បានអញ្ជើញចូលរួម ។

នាព្រឹកថ្ងៃទី៧ខែឧសភា ពិធីនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន បានប្រារព្ធធ្វើតាមរបៀបអនឡាញ និងនៅនឹងកន្លែង ។ កិច្ចសហប្រតិបត្តិការនេះ បានបំពេញតម្រូវការទីផ្សារ ក្នុងប្រទេសចិន ម្យ៉ាងវិញទៀតក៏បានជួយបង្កើន ប្រាក់ចំណូលកសិករកម្ពុជា ដើម្បីចេញផុតពីវិបត្តិជំងឺកូវីដ១៩ ។

ថ្ងៃទី១១ ខែមិថុនា លោក ជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសចិន បានតាងនាមរាជរដ្ឋាភិបាលកម្ពុជា ផ្តល់មេដាយ“សហមេត្រី” ជូនដល់អ្នកជំនាញវេជ្ជសាស្ត្រចិន ចំនួន៧រូបមកពីខេត្តក្វាងស៊ី ដែលបានរួមចំណែកដ៏ឆ្នើម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា ។

ថ្ងៃទី២៨ ខែមិថុនា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតជូន ចំពោះសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តែងការអបអរសាទរខួប៧០ឆ្នាំ នៃការបង្កើតគណបក្ស ប្រជាជនកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតជូន ចំពោះលោក Xi Jinping ដើម្បីសម្តែងការអបអរសាទរខួប១០០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន ។

ថ្ងៃទី១២ ខែកញ្ញា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក Wang Yi សមាជិកក្រុមប្រឹក្សា កិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា បានចូលរួមពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់ចិន ជូនដល់កម្ពុជា ពិធីនេះបានផ្សាយផ្ទាល់តាម ស្ថានីយទូរទស្សន៍នៃទូទាំងប្រទេសកម្ពុជា ។ ដំណើរទស្សនកិច្ចរបស់លោកWang Yi បានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់ប្រជាជនកម្ពុជា សម្តេចហ៊ុន សែន បញ្ជាក់ជាថ្មីម្តងទៀតថា បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងនរណា?

ថ្ងៃទី១៧ខែវិច្ឆិកា វ៉ាក់សាំង ការពារ ជំងឺកូវីដ១៩ លើកទី៧ ដែលជាជំនួយរបស់ចិន ផ្តល់ជូនកម្ពុជា បានដឹកមកដល់ទីក្រុងភ្នំពេញ ប្រទេសចិន បានផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនកម្ពុជាជិត៣៩០០ម៉ឺនដូស ដែលច្រើនជាង៩០ភាគរយ នៃចំនួនវ៉ាក់សាំង សរុបដែលកម្ពុជា ទទួលបាន ។ បច្ចុប្បន្ន គ្រប់វិស័យទាំងអស់ នៅក្នុងប្រទេសកម្ពុជា កំពុងបើកដំណើរការឡើងវិញជាបណ្តើរៗ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ។

ថ្ងៃទី២២ ខែវិច្ឆិកា វេបសាយ របស់ក្រសួង ពាណិជ្ជកម្មចិន បានចេញផ្សាយ ដំណឹងឱ្យដឹងថា «កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា» នឹងមានសុពលភាពជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ កិច្ចព្រមព្រៀងនេះ គឺជានិមិត្តសញ្ញាថ្មីមួយក្នុងការអភិវឌ្ឍទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ។

ថ្ងៃទី២៣ ខែវិច្ឆិកា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាបានអញ្ជើញ ចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានមិត្តភាពកម្ពុជា -ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ។

ថ្ងៃទី៦ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ ។

ឆ្នាំ២០២២ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ចិន-កម្ពុជា នឹងមានសុពលភាព ជាផ្លូវការ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ កំពុងពន្លឿនទៅមុខ មិត្តភាពចិន-កម្ពុជា កំពុងរីកចម្រើនឥតឈប់ឈរ ៕

To Top