ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១២នាក់ទៀត តាមលទ្ធផលតេស្ត PCR ជាសះស្បើយចំនួន១៤នាក់ និងស្លាប់៣នាក់ ដោយមិនបានចាក់វ៉ាក់សាំងទាំង៣នាក់ ។
ក្នុងនោះករណីឆ្លងសហគមន៍ចំនួន១២នាក់ អ្នកដំណើរពីបរទេសគ្មាន។
គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៩ ៣៨២នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៧៣៤នាក់ និងអ្នកស្លាប់ចំនួន ២ ៩៩២នាក់៕