ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ទទួលបានសមិទ្ធផលថ្មី លើវិស័យសុខាភិបាល ពីសមាគមដៃគូអភិវឌ្ឍន៍

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ នេះ បានធ្វើពិធីប្រគល់ទទួលសមិទ្ធផល នៃគម្រោងកែលម្អ បំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ មន្ទីពេទ្យបង្អែកស្រុកស្រីសន្ធរ និងមន្ទីរពេទ្យបង្អែកស្រុកកងមាស ដែលសមិទ្ធផលខាងលើនេះ ជាជំនួយរបស់សមាគមសាសនាចក្រ ព្រះយេស៊ូគ្រិស្ត ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានចំណាយថវិកាសរុប អស់ជាង ៥០ ម៉ឺនដុល្លារអាមេរិក ។

សូមបញ្ជាក់ថា ការប្រគល់-ទទួល នេះ បានធ្វើឡើងរវាងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលជាភាគីផ្តល់ជំនួយ តំណាង ដោយលោក សៀ សំណាង ប្រធានសមាគម និងរដ្ឋបាលខេត្តកំពង់ចាម ជាភាគីទទួលជំនួយតំណាងដោយ លោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ជាមួយគ្នានោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្អ នៃពួកបរិសុទ្ធថ្ងៃចុង ក្រោយ ដែលបានជួយកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ បំពាក់សម្ភារ បរិក្ខារបម្រើឱ្យមន្ទីរ ពេទ្យបង្អែកស្រុកទាំង ៣ សម្រាប់ឆ្នាំ២០២១ នេះ និងសូមគោរពជូនពរ លោកប្រធាន និងសហការី បានជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top