ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ គោរពជូនពរ សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៧ឈានចូល ៦៨ឆ្នាំ

ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរ សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៧ឈានចូល ៦៨ឆ្នាំ សូមទទួលបាន នូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរ ដើម្បីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបំពេញសកម្មភាពមនុស្សធម៌និងដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យទទួលបានជោគជ័យថ្មីៗថែមទៀត ។

សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុសក្ដិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាឆ្នាំថ្មី សូមតាមជួយថែរក្សាការពារប្រោះព្រំ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ភរិយា ដ៏ឧត្តុង្គឧត្តម នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកប នូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ ។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top