បរទេស៖ អង្គការណាតូបានច្រានចោល ការអំពាវនាវរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ចំពោះការហាមឃាត់លើ ការដាក់ពង្រាយកាំជ្រួចមីស៊ីល រយៈចម្ងាយមធ្យម ដែលមានសមត្ថភាពនុយក្លេអ៊ែរ នៅក្នុងទ្វីបអឺរ៉ុប និងថែមទាំងបានស្តីបន្ទោស ប្រទេសរុស្ស៊ីចំពោះការ រំលោភលើសន្ធិសញ្ញា INF ដែលបានបំបែកដោយសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងមូស្គូ ក្នុងការផ្អាកការដាក់ពង្រាយ កាំជ្រួចបែបនេះនៅអឺរ៉ុប កាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានហៅគំនិតនេះថា “មិនគួរឱ្យទុកចិត្ត” ។

លោក Stoltenberg បាននិយាយថា “សំណើរបស់រុស្ស៊ីស្តីពី ការផ្អាកគឺមិនគួរឱ្យជឿជាក់ទេ ពីព្រោះយើងមានបម្រាម ហើយពួកគេបានបំពានលើបម្រាមនោះ” ដោយសំដៅទៅលើសន្ធិសញ្ញា កងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលជាកិច្ចព្រមព្រៀងសន្តិសុខឆ្នាំ 1987 ដែលសហរដ្ឋអាមេរិក បានដកជាឯកតោភាគីពី ត្រឡប់មកវិញក្នុងឆ្នាំ 2019 ។
លោក Jens Stoltenbergថា លោកបានចោទប្រកាន់ម្តងទៀតថា ទីក្រុងមូស្គូបានប្រព្រឹត្តបំពាន លើសន្ធិសញ្ញាដែលលែង ដំណើរការនាពេលនេះ ដោយការដាក់ពង្រាយប្រព័ន្ធមីស៊ីល ដែលត្រូវបានហាមឃាត់ក្រោម វិសាលភាពរបស់ខ្លួន ដោយទាមទារឱ្យរុស្ស៊ីរុះរើ ប្រព័ន្ធមីស៊ីលនេះចេញ មុនពេលផ្តល់ការចរចារផ្អាក៕
ប្រែសម្រួលៈ ណៃ តុលា
