ព័ត៌មានជាតិ

តុលាការ ក្រុងហាណូយ ផ្តន្ទាទោសស្រ្តីម្នាក់ដាក់ពន្ធនាគារ ៩ឆ្នាំ ពីបទប្រឆាំងនឹងរដ្ឋ

បរទេស៖ តុលាការក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បានកាត់ទោសលោកស្រី Pham Doan Trang អាយុ 43 ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល 9 ឆ្នាំ ពីបទឃោសនាប្រឆាំងនឹងរដ្ឋដែលនាំឱ្យ “មានគ្រោះថ្នាក់ដល់សង្គម” និងបានធ្វើដោយចេតនា។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា បើតាមសាលក្រមរបស់តុលាការ គឺថា ចុងចោទមានកម្រិតនៃការយល់ដឹង យល់ និងដឹងពីផលវិបាកនៃ សកម្មភាពរបស់ខ្លួនឯង ប៉ុន្តែបានបន្តប្រព្រឹត្តបទឧក្រិដ្ឋ ម្តងហើយម្តងទៀត យ៉ាងសកម្មក្នុងរយៈពេលយូរ។

យោងតាមរដ្ឋអាជ្ញាទីក្រុងហាណូយ លោកស្រី Trang ជាអ្នករស់នៅទីក្រុងហាណូយ “បានធ្វើ រក្សាទុក និងផ្សព្វផ្សាយឯកសារ និងអត្ថបទដែលមានខ្លឹមសារប្រឆាំងរដ្ឋ” ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៧ ដល់ខែធ្នូ ឆ្នាំ ២០១៨។

បទសម្ភាសន៍របស់លោកស្រី Trang ជាមួយទូរទស្សន៍ BBC ជាភាសាវៀតណាម និងវិទ្យុអាស៊ីសេរី (RFA) របស់វៀតណាម បានបំភ្លៃការដឹកនាំ និងគោលនយោបាយរបស់អាជ្ញាធរ បង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល បង្កសង្គ្រាមចិត្តសាស្ត្រ និងផ្សព្វផ្សាយព័ត៌មានប្រឌិត ដើម្បីបង្កការភ័ន្តច្រឡំ ក្នុងចំណោមប្រជាពលរដ្ឋ។

សូមជម្រាបថា លោកស្រី Trang ត្រូវបានគេស្គាល់ថា ជាអ្នកសរសេរប្លុកម្នាក់ដែលបាន ធ្វើការឱ្យកាសែតជាច្រើន ហើយអត្ថបទរបស់នាង ក៏ចេញផ្សាយនៅបរទេសផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top