ព័ត៌មានជាតិ

គណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ចំនួន២

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងស្តីពី វិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានចូលកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ៕

To Top