ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន១៣នាក់ និងស្លាប់៣នាក់ ដោយម្នាក់មិនបានចាក់វ៉ាក់សាំង។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៦នាក់ និងអ្នកដំណើរពីបរទេសម្នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ៣៩៧នាក់ អ្នកជាសះស្បើយចំនួន១១៦ ៧៥៩នាក់ និងអ្នកស្លាប់ចំនួន ២ ៩៩៨នាក់ ៕