ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាព លើការសិក្សាគម្រោងផ្លូវរថភ្លើង ល្បឿនលឿនពីប៉ោយប៉ែត មកភ្នំពេញ ពីភ្នំពេញទៅខេត្តព្រះសីហនុ ។ នេះបើតាមការហ្វេសប៊ុកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលលោកបានចូលប្រជុំ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេច នាថ្ងៃ១៦ ធ្នូ ៕