ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។
យោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា «រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ ខាងមុខ។
ជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តខិតខំប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូដ-១៩ ឱ្យបានម៉ឺងម៉ាត់ និងបន្តជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាជនទៅតាមពេលវេលាដែលបានគ្រោងទុក៕