ភ្នំពេញ: បេក្ខជនបណ្ឌិត ព្រំ វិសុទ្ធឯកទេសគ្រប់គ្រងពាណិជ្ជកម្មនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប បានទទួលការវាយតម្លៃនិងប្រកាសលទ្ធផលក្រោយធ្វើពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យនៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ក្លាយជាបណ្ឌិត ដោយពិន្ទុល្អប្រសើរ។
លោកបណ្ឌិត ជា
សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ឌិត ព្រំ វិសុទ្ធដែលបានខិតសិក្សារៀនសូត្ររហូតទទួលបានបណ្ឌិតនៅពេលនេះ។
លោកបណ្ឌិត បានផ្ដល់អនុសាសន៍ឱ្យបណ្ឌិត ព្រំ វិសុទ្ធប្រើអស់ចំណេះដឹង ដែលខ្លួនមានដើម្បីបុព្វហេតុជាតិមាតុភូមិមានការអភិវឌ្ឍតទៅមុខថែមទៀត។
លោកបណ្ឌិត ទ្រីចាន់ធុច សាស្ត្រាចារ្យណែនាំរបស់បណ្ឌិត ព្រំ វិសុទ្ធក៏បានលើកឡើងផងដែរនូវការអបអរសាទរនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះធនធានមនុស្សថ្មីរបស់ប្រទេសកម្ពុជា គឺបណ្ឌិតព្រំ វិសុទ្ធ ដែលបានខិតខំប្រឹងប្រែងរៀនសូត្របំពេញលក្ខខណ្ឌរហូតទទួលបានជោគជ័យនាឱកាសនេះ។
លោកបណ្ឌិត ព្រំវិសុទ្ធ ក្រោយពីទទួលបាននូវការជាប់ជាស្ថាពរជាបណ្ឌិត ក៏បានបានឡើងនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់នូវក្រមវិជ្ជាជីវៈអ្នកស្រាវជ្រាវនិងការខិតខំរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសតាមរយៈបញ្ញាញាណនិងចំណេះដឹងដែលខ្លួនទទួលបានដោយជោគជ័យនៅថ្ងៃនេះផងដែរ។
ជាមួយគ្នានេះ បេក្ខជនបណ្ឌិត សយ សុភាឯកទេសវិទ្យាសាស្រ្តនយោបាយ ក៏ចូលរួមអបអរសាទរ ដល់បេក្ខជនបណ្ឌិត ព្រំ វិសុទ្ធ សូមទទួលបានជោគជ័យបន្ថែមទៀត ក្រោយពីទទួលបាននូវងារជាបណ្ឌិតក្រោយការបញ្ចប់ការសិក្សា ដោយជោគជ័យ៕