ភ្នំពេញ: តំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានសម្រេចចោទប្រកាន់ជនត្រូវចោទ ឈ្មោះ ងួន ផល្លា មុខរបរមុនចាប់ខ្លួន ជានាយរង ប៉ុស្តិ៍នគរបាលព្រែកតាសេក និង មានឋានន្តរស័ក្តិ៣ ពីបទ: ហិង្សាដោយចេតនាមានស្ថានទម្ងន់ ជាប់ពាក់ព័ន្ធនៅនឹងការព្រួតគ្នា វ៉ៃដុំ ទៅលើយុវជនម្នាក់ បណ្ដាលរងរបួសធ្ងន់ធ្ងរ ប្រព្រឹត្តនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
អំពីហិង្សានេះ បានកើតឡើង កាលពី ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយនៅពេលនោះ
ឈ្មោះ ងួន ផល្លា បានចាប់អោបជនរងគ្រោះ ដើម្បីអោយកូនប្រុសរបស់គាត់ នឹងបក្សពួកជាច្រើននាក់ទៀត វាយដំទៅលើយុវជនម្នាក់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់។
ជនត្រូវចោទត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង ៧ និង ៤០ នាទីយប់ថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២១ តាមបណ្តឹងរបស់ជនរងគ្រោះ បន្ទាប់ពីគាត់បានប្រព្រឹត្ត អំពើហិង្សាទៅលើជនរងគ្រោះ នៅចំណុចកើតហេតុខាងលើ៕
ដោយ រស្មី អាកាស