ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២១ ចាប់និង បង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទប្រុស-ស្រី ចំនួន៤នាក់ បញ្ជូនទៅដាក់ក្នុងពន្ធនាគារ ជាងបណ្តោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការ នឹងការ រក្សាទុក និង ជួញដូរថ្នាំញៀន ចំនួន៩ កញ្ចប់ ប្រព្រឹត្តនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១។
សមត្ថកិច្ចនគរបាល បានអោយដឹងថា ជនត្រូវចោទទាំង៤នាក់ ខាងលើនេះ មានឈ្មោះ៖ ទី-១ ឈ្មោះ ធង ធី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី២-ឈ្មោះ ញ៉េន មុយ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី ៣-ឈ្មោះ វ៉ាន់ ហេង ភេទស្រី អាយុ៥២ឆ្នាំ ទីលំនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ និង ទី ៤-ឈ្មោះ ឡៃ សុខុម ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ពួកគេត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៥ ខែ ធ្នូ នៅចំណុចកើតហេតុ ខាងលើ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនចំនួន៩កញ្ចប់តូច , ទូរស័ព្ទដៃចំនួន៥គ្រឿង , ដបជក់ ចំនួន ២ , កន្ត្រៃកាត់ចំនួន ៤, ដែកកេះ ចំនួន ២ , លុយចំនួន ៨០០០០០រៀល ៕
ដោយ រស្មី អាកាស