ភ្នំពេញ៖លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)នាថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២១បានលើកឡើងថា ក្រុមការងារបោសសំអាតសំណល់គ្រឿងផ្ទុះពីសង្រ្គាមបានចុះដោះគ្រាប់បែកដៃដែលនៅលើដំបូលផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកពួក ខេត្ដសៀមរាប ។
លោក ហេង រតនា បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកថា ហួសវាចាត្រូវថ្លែង គេដោះគ្រាប់មីនគ្រាប់បែកនៅហ្នឹងដី តែនេះដោះនៅក្នុងដំបូលផ្ទះ។ លោកបានបញ្ជាក់ថា គ្រាប់ដែលនៅលើដំបូលផ្ទះពលរដ្ឋនេះជាប្រភេទគ្រាប់បែកដៃទុកចោលក្នុងដំបូលផ្ទះ បានរកឃើញនៅពេលជាងរុះរេីផ្ទះ។
គួរបញ្ជាក់ថា គិតត្រឹមរយៈពេល ១១ខែចាប់ពីខែមករា ដល់ខែវិច្ឆិកាឆ្នាំ២០២១ អង្គភាពCMAC បានប្រតិបត្តិការបោសអំអាតមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់បានចំនួន ៩១ ៩១៩ ៩៧២ម៉ែត្រក្រឡា ហើយសំរាប់ផែនការឆ្នាំ២០២២ ខាងមុខអង្គភាពCMAC មានគម្រោងរំដោះផ្ទៃដី ជាង ១២៥គីឡូម៉ែត្រក្រឡា៕