ភ្នំពេញ៖ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋវៀតណាម បានអញ្ជើញមកដល់កម្ពុជាហើយ នៅម៉ោងប្រមាណជាជិត៩ព្រឹកថ្ងៃ២១ ធ្នូនេះ ដើម្បីបំពេញ ទស្សនកិច្ចជាផ្លូវការ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ ។
លោក ង្វៀន សួនហ៊្វុក ក្នុងឱកាសធ្វើដំណើរទស្សនកិច្ចកម្ពុជានេះ លោកក៏នឹងចូលរួមប្រារព្ធខួបលើកទី៥៥ នៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម ៕



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
