ព័ត៌មានជាតិ

ឃុំខ្លួនមេក្លោង ជួញដូរគ្រឿងញៀន ចិន៣នាក់ ពាក់ព័ន្ធការផលិត និង ដឹកជព្ជូានគ្រឿងញៀន ជាង ៨៤តាន នៅខេត្ត កំពង់ស្ពឺ !!

ភ្នំពេញ ៖ សាលាដំបូង រាជធានី ភ្នំពេញ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ មេក្លោង គ្រឿងញៀន ជនជាតិចិន ចំនួន ៣ នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន, រក្សាទុក និង ជួញដូរគ្រឿងញៀន ជាង ៨៤ តាន ប្រព្រ៧ នៅ ចំណុច ផ្លូវជាតិ លេខ ៤ ស្រុក កំពង់ លីលា ខេត្ត ព្រះសីហនុ និង នៅ ក្រុមហ៊ុន ស៊ីនយិនហ្វេងខេមបូឌាអ៊ិន ដាស់ស្ទ្រី ខូអិលធីឌី ស្ថិតក្នុង ភូមិ ដំបងវេញ ឃុំសង្កែ សាទ ប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមដីការរបស់តុលាការ បានអោយដឹងថា ជនត្រូវចោទទាំង ៣ នាក់ ខាងលើនេះ មាន ៖ ឈ្មោះ ទី១-ឈ្មោះ LY PO HAN ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ ។ ទី២. -ឈ្មោះ YE YONG ភេទ ៤៨ ប្រុស ជនជាតិ ចិនតៃវ៉ាន់ ( មេការ គ្រប់គ្រង ទីតាំង កៃ ច្នៃ គ្រឿងញៀន ) និង ទី ៣. -ឈ្មោះ YE YAN SHOU អាយុ ៥៨ ឆ្នាំ ជនជាតិ ចិន សញ្ញា តិ ខ្មែរ ។

ពួកគេត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល សម្រេច ចោទប្រកាន់ពីបទ « ផលិត ដឹកជព្ចួាន , ក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន » តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង បទសម្អាត ប្រាក់ ច្បាប់ ស្តីពី ការប្រឆាំង ការសម្អាត ប្រាក់ និង ហិរញ្ញប្បទាន ភេរវកម្ម ។

ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតអស់មួយជីវិត ក្នុងម្នាក់ៗ ប្រសិនបើ តុលាការរកឃើញ ពី ពិរុទ្ឋភាព ។

ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ នៅ ចំណុច ផ្លូវជាតិលេខ៤ ស្រុក កំពង់លីលា ខេត្ត ព្រះសីហនុ និង នៅ ក្រុមហ៊ុន ស៊ីនយិនហ្វេង ខេមបូឌាអ៊ិន ដាស់ស្ទ្រីខូអិលធីឌី ស្ថិតក្នុង ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ា ល់ ខេត្តកំពុងស្ពឺ ។

ចំណែក វត្ថុតាង ដែលសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបានរួមមាន ៖ ថ្នាំញៀន ប្រភេទ ( កេ តា មីន ) បាន ចំនួន ២២៣៧ គីឡូក្រាម សារធាតុ គីមី ផ្សំ សម្រាប់ ផលិត គ្រឿងញៀន ចំនួន ៨៤ តោន និង ឧបករណ៍ កែច្នៃ មួយចំនួនទៀត៕

ដោយ រស្មី អាកាស

To Top