ភ្នំពេញ ៖ លោក សយ សុភាព ដែលជាអ្នកចូលចិត្ត តាមដានប្រវត្តិសាស្រ្តខ្មែរ បានថ្លែងថា ប្រវត្តិសាស្ត្រ បានបង្ហាញថា ខ្មែរជាជនជាតិសាសន៍មួយ នៅអាស៊ី ដែលមានអរិយធម៌ ចំណាស់ជាងគេ ដោយមិនចេះភ្លេចគុណ និង ក្លាយជាមហាអំណាចពីឆ្នាំ៨០២ ដល់ឆ្នាំ១៣៤០ ។
លោកបន្តថា ជនជាតិខ្មែរសម្បូរអ្នកប្រាជ្ញ និងចេះអំណត់អត់ធ្មត់ ហើយក៏ជាជាតិសាសន៍ គោរពដឹងគុណណាស់ ចំពោះអ្នកធ្វើអំពើល្អចំពោះខ្លួន និងជួយគ្នាក្នុងគ្រាអាសន្ន ។
លោកក៏បានស្នើឲ្យខ្មែរ ប្រកាន់ខ្ជាប់ ដើម្បីបន្តភាពរុងរឿង ឲ្យកាន់តែខ្លាំង ក្រោយទទួលបានសន្តិភាព ពេញបរិបូរណ៌ ក្រោមទស្យនៈវិជ្ជានយោបាយ ដ៏ភ្លឺស្វាងរបស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា «ឈ្នះ ឈ្នះ» ។ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាព្រលឹង របស់ខ្មែរពិតប្រាកដ ៕
