ព័ត៌មានជាតិ

តារាសម្តែងហុងកុង លោក Brian Chu ចែករំលែកបទពិសោធន៍ ការវិនិយោគ អាគារមេសុង ដ៏ខ្ពស់បំផុត នៅកម្ពុជា

ភ្នំពេញ ៖ ប្រទេសកម្ពុជា ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការទទួលស្គាល់ ក្នុងនាមជាអាគារខ្ពស់ ស្តង់ដាគុណភាពល្អ ជាមួយនឹងការទទួលពានរង្វាន់ ជាសកលផ្នែករចនាស្ថាបត្យកម្ម និងសោភ័ណភាពដំបូងគេ បង្អស់នៅក្នុងប្រទេសកម្ពុជា ។

អាគារ Mesong ត្រូវបានតារា សម្តែងហុងកុង នៅប៉ុស្តិ៍ទូរទស្សន៍ TVB លោក Brian Chu, គាត់បានធ្វើបទបង្ហាញ ក្នុងគោលបំណង ចែករំលែកពីដំណើរការបណ្តោក់ទុន ក្នុងទីផ្សារអចលនទ្រព្យ នៅអាស៊ីអាគ្នេយ៍ និងប្រាប់ ពីរបៀបដែលគាត់បានជាវ និងក្លាយទៅជាម្ចាស់មួយផ្នែក ក្នុងអាគារMesong ហើយការចែករំលែកបទពិសោធន៍ មួយនេះបានប្រព្រឹត្ត ឡើងក្នុងកម្មវិធីសិក្ខាសាលា ដោយរៀបចំឡើងរបស់សមាគម ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ ដ៏ល្បីល្បាញ (InFEA) ,សមាគមនេះ គឺផ្តោតលើការសិក្សាអំពីទីផ្សារ ដែលកំពុងមានភាពរីកចម្រើន នៅតំបន់អាស៊ាន និងផ្តល់ជូននូវសេវាកម្ម អំពីទំនាក់ទំនងអាជីវកម្ម ប្រកបដោយ វិជ្ជាជីវៈ ។

ដោយមានការគាំទ្រ យ៉ាងពេញទំហឹង ពីក្រុមហ៊ុន Wonder Development និងក្រសួងទេសចរណ៍ នៅប្រទេសកម្ពុជា បានធ្វើអោយ ព្រឹត្តិការណ៍សិក្ខាសាលាមួយនេះ ទទួលបានលទ្ធផលដ៏ជោគជ័យ ។ ទស្សនិកជនដែលបានចូលរួម បានធ្វើការសាកសួរយ៉ាង ច្រើន និងធ្វើអន្តរកម្មយ៉ាង សកម្មជាមួយ នឹងវាគ្មិនដ៏ដូចជាភ្ញៀវកិត្តិយសដោយបង្ហាញនូវទំនុកចិត្ត ទស្សនវិស័យវិជ្ជមានលើទីផ្សារ អចលនទ្រព្យក្នុងស្រុក ដ៏ដូចជាគម្រោងរបស់ MESONG ។

មិនត្រឹមតែជាតារាសម្តែង TVB ដ៏ល្បីល្បាញដែលមានប្រជាប្រិយ ភាពខ្ពស់លោក Brian Chu, ទទួលបានកេរ្តិ៍ឈ្នោះ និងពានរង្វាន់ជា ច្រើនរួមមាន “ពានរង្វាន់សម្រាប់ សិល្បករបុរស ដ៏ល្បី និងពានរង្វាន់ដៃគូទូរទស្សន៍ ពេញនិយមបំផុត” នៅក្នុងកម្មវិធី TVB Anniversary Awards 2021។ ក្នុងអំឡុងពេលចូលវិស័យ សិល្បៈក្នុងការថតខ្សែរភាពយន្តនៅបណ្តាប្រទេស អាស៊ីខាងត្បូង លោក Brian បានឧស្សាហ៍ស្រាវជ្រាវ យ៉ាងយកចិត្តទុក ដាក់លើ សេដ្ឋកិច្ចក្នុងស្រុក និងទីផ្សារអចលនទ្រព្យ ។ ដោយមានទំនុកចិត្តយ៉ាង ពេញទំហឹង និងឃើញឱកាស លើទីផ្សារប្រទេស កម្ពុជា ដែលកំពុង មានភាពរីកចម្រើនដ៏លឿនរហ័ស លោកBrian បានសម្រេចចិត្តធ្វើ ជា តារាកិត្តិយស របស់គម្រោង MESONG។ ‘’MESONG គឺគម្រោង ដ៏ធំមួយ សម្រាប់ខ្ញុំក្នុងការពិចារណា ដោយខ្ញុំបានមើលឃើញនូវ សក្តានុពល ហើយអ្វីដែលជាចំនុច ពិសេសនោះ គឺទីតាំង CBD, លើសពីនេះទៅទៀត គម្រោងនេះបានទទួលនូវពានរង្វាន់ការរចនា ស្ថាបត្យកម្ម និងមានប្រវត្តិរឹងមាំនៅទីក្រុងហុងកុង ដ៏គួរអោយទុកចិត្ត។ ភាគច្រើនទស្សនវិស័យដ៏គួរ ឲ្យទាក់ទាញមួយវិញទៀត គឺសេដ្ឋកិច្ច នៅប្រទេសកម្ពុជា ដែល ជាហេតុផល សំខាន់ដែលខ្ញុំជ្រើសរើសគម្រោង MESONG” ថ្លែងដោយតារាសម្តែង លោកBrian ក្នុងអំឡុង ពេលសុន្ទរកថា របស់គាត់ក្នុងព្រឹត្តិការណ៍នោះ។

ដោយមានទំនុកចិត្តយ៉ាងខ្លាំង ចំពោះអនាគតនូវវត្តរបស់អាគារ MESONG នៅប្រទេសកម្ពុជា, មិនត្រឹមតែអាគារមានស្តង់ដា និងគុណ ភាពប៉ុណ្ណោះទេ ស្ថាបនិក ក៏ដូចជាម្ចាស់ គម្រោងអាគារ MESONG គឺជាបុគ្គលដែលជោគជ័យលើវិស័យ អចលនទ្រព្យ មិនត្រឹម តែមានទ្រព្យ សម្បត្តិច្រើន ក្នុងស្រុក តែ ប៉ុណ្ណោះទេ ថែមទាំងមានចំនេះដឹង និងវិជ្ជាជីវៈ ផ្នែកអចលនទ្រព្យ ទៀតផង ។ ចាប់ពីនាយក និង នាយកប្រតិបត្តិកំពូល នៃក្រុមហ៊ុន សុទ្ធតែមាន ការទទួលស្គាល់ គ្រប់ជាន់ថ្នាក់ និងចុះបញ្ជីយ៉ាង ត្រឹមត្រូវនៅចិនដីគោក និងទីក្រុងហុងកុង ។ ក្រុមហ៊ុនមានដៃគួសហការជាច្រើន ទាំងផ្នែកច្បាប់ ផ្នែកគណនេយ្យ ផ្នែកធនាគារវិនិយោគ ដែលអាចផ្តល់ភាព ងាយស្រួល និងការ ពិភាក្សាអំពីវិស័យ អចលនទ្រព្យ ។ ‘’
អត្រាកំណើនជាមធ្យម នៃផលិតផលក្នុងស្រុកសរុប 7% ដែលពិតជាបាន ទាក់ទាញ ភ្នែករបស់ខ្ញុំមែន ស្របពេលដែលទីផ្សារ ជុំវិញពិភពលោកមានសភាព ចង្អៀត និងការមានអភិវឌ្ឍន៍ហួតលើស កំរិត។ MESONG គឺជាគម្រោង ដែលសិត្ថ ក្នុងចិត្តរបស់ខ្ញុំមុនគេ នូវពេល ដែលមិត្តភក្តិរបស់ខ្ញុំមាននិយាយ អំពីការវិនិយោគបរទេស និងគម្រោង ស្វែង រកប្រាក់ចំណេញ” ។ និយាយ ដោយលោក Paul Sin ដែលជាវាគ្មិនដ៏មានកិត្យានុភាពម្នាក់ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការវិនិយោគ អចលនទ្រព្យនៅក្រៅ ប្រទេស ។

MESONG គឺជាគម្រោងខុនដូរ បែបលក្ខណៈផ្ទះសម្រាប់អ្នក ដែលចូលចិត្តការ រស់នៅ តាមបែបប្រណិត និងស៊ីវិល័យនៅប្រទេស កម្ពុជា, ក្រុមការងារ របស់ពួកយើង បានយកទុកចិត្តយ៉ាងខ្លាំង ក្នុងការផ្តល់គ្រប់ ព័ត៌មាន លម្អិតទៅអតិថិជន” ។ ការនិយាយ ដោយលោក Maverick Hui នាយកគ្រប់ គ្រងក្រុមហ៊ុន Wonder Development និងជាអ្នកបង្កើត គម្រោង MESONG ៕

To Top