ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននិងកំពុង ជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាមនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។
បន្ទាប់ពីបញ្ចប់ជំនួប សម្តេចតេជោ និងប្រធានរដ្ឋវៀតណាម អញ្ជើញធ្វើសាក្សី ក្នុងពិធីចុះហត្ថលេខា រវាងកម្ពុជា-វៀតណាម លើឯកសារមួយចំនួនផងដែរ។ នេះបើតាមការចេញផ្សាយ របស់ផេកទូរទស្សន៍ជាតិ ៕




