ភ្នំពេញ: សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១ បានសម្រេចផ្តន្ទាទោស បុររសជាប់ចោទម្នាក់ ដាក់គុក កំណត់ ១២ ឆ្នាំ និង បង្គាប់ឱ្យបង់ថ្លៃជម្ងឺចិត្ត ចំនួន ៨០ លានរៀល ទៅម្តាយរបស់របស់ជនរងគ្រោះ ជាភាគីដើមបណ្ដឹង ជាប់ទាក់ទង នឹងការរំលោភសេពសន្ថវ: ក្មេងស្រីម្នាក់ អាយុ ១៣ ឆ្នាំ ប្រព្រឹត្តភូមិកំរៀង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពី ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២១ ។
លោកស្រីយ៉ិច ឈាណាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹង នៅក្នុងសវនាការការ ប្រកាសសាលក្រម កាលពីព្រឹកថ្ងៃច័ន្ទថា ជនជាប់ចោទខាងលើនេះ មានឈ្មោះ ចក់ ជូត ភេទប្រុស អាយុ៤៥ ឆ្នាំ មានទីលំនៅ សង្កាត់កំបូល, ខណ្ឌកំបូល, រាជធានីភ្នំពេញ។
ចំណែកឯ ជនរងគ្រោះ ជាក្មេងស្រី ម្នាក់អាយុ១៣ ឆ្នាំ មានទីលំនៅ នៅសង្កាត់និងខណ្ឌកំបូល ជាមួយជនជាប់ចោទ។
ជនជាប់ចោទឈ្មោះ ចក់ ជូត ត្រូវជាប់ចោទពីបទ: រំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែ មេសា ឆ្នាំ ២០២១ តាមបណ្តឹងរបស់កុមារីរងគ្រោះ ៕
ដោយ: រស្មី អាកាស